Cover Image for ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា
Cover Image for ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា
358 Going

ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា

Hosted by PHNOM PENH SAAT & 6 others
Registration
Tickets
1
About Event

​កម្មវិធីសមាធិ ‘’ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា’’ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៦ បង្កើតទម្លាប់ នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា

​បង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នា សម្រាកពីការងារ ដកដង្ហើមឱ្យបានវែងៗ ស្តាប់អារម្មណ៍ខ្លួនឯង និងធ្វើអោយផ្លូវចិត្តរឹងមាំឡើងវិញ ក្នុងអំឡុងពេលដែរមនុស្សម្នាក់ៗ កំពុងតែរងនូវសម្ពាធពីមជ្ឈាដ្ឋានជុំវិញខ្លួន។

​កម្មវិធីនេះ នឹងមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពីសំណាក់អ្នកដឹកនាំសហគមន៍ ព្រមទាំងអ្នកមានបទពិសោធន៍ផ្នែកស្មារតី និងសាសនា។ ជាពិសេស អ្នកចូលរួមអាចសាកល្បងធ្វើសមាធិជាក្រុម ក្រោមការអប់រំចិត្ត ក្នុងគោលបំណងជួយបន្ធូរភាពតានតឹង កាត់បន្ថយការថប់អារម្មណ៍ ពង្រឹងស្មារតីឱ្យរឹងមាំ និងស្វែងរកភាពស្ងប់សុខក្នុងចិត្ត។

​កម្មវិធីសមាធិមួយនេះ ពិតជាស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើម។លើសពីនេះទៅទៀត នៅចុងកម្មវិធី អ្នកក៏នឹងទទួលបាននូវគន្លឹះ និងវិធីសាស្ត្រងាយៗ ដែលអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។

​មិនថាអ្នកចូលរួមជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬមកតែម្នាក់ឯងក៏ដោយ ក្រុមការងារភ្នំពេញស្អាតតែងតែស្វាគមន៍អ្នកទាំងអស់គ្នាជានិច្ច។ នេះជាឱកាសមួយដើម្បីចំណាយពេលជាមួយខ្លួនឯង និងបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួន។

​ការចូលរួម៖ ឥតគិតថ្លៃ (ណែនាំឱ្យចុះឈ្មោះជាមុន)។

​អនុញ្ញាតអោយចូលម៉ោង៖ ៥:០០ ល្ងាច

​កម្មវិធីចាប់ផ្តើមម៉ោង៖ ៦:៣០ ល្ងាច

​កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច។

​ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

​(លេខកូដ QR សម្រាប់ចូលរួម នឹងផ្ញើទៅកាន់អ៊ីមែលរបស់អ្នកទាំងអស់គ្នា បន្ទាប់ពីចុះឈ្មោះរួចរាល់)

​Telegram group: https://t.me/+zqdeM-50GeZiMGU1

​តើអ្នកណាខ្លះអាចចូលរួមបាន?

​កម្មវិធីនេះបើកអោយចូលរួមគ្រប់វ័យ ជាសិស្ស និស្សិត បុគ្គលិក ក្រុមគ្រួសារ អ្នកដែលចាប់អារម្មណ៍លើការថែទាំផ្លូវចិត្ត និងស្មារតី ព្រមទាំងអ្នកគ្រប់រូបដែលចង់ស្វែងរកភាពស្ងប់សុខក្នុងចិត្ត បង្កើតទំនាក់ទំនងល្អៗ និងទទួលបានការលើកទឹកចិត្តផ្លូវអារម្មណ៍។

​អ្វីដែលគួរយកមកជាមួយ និងកំណត់សម្គាល់

  • ​សូមស្លៀកសម្លៀកបំពាក់សមរម្យ (អាវស)

  • ​យើងនឹងផ្តល់ជូនកម្រាលអង្គុយម្នាក់១ សម្រាប់សមាធិ (កម្រាលសម្រាប់អង្គុយមានចំនួនកំណត់)

  • ​សូមយកដបទឹកតូចមួយមកជាមួយ

  • ​សូមអញ្ជើញមកដល់ឱ្យបានមុនម៉ោង ដោយមានការរៀបចំកន្លែងអង្គុយស្ថិតនៅក្នុងទីលានបាល់ទាត់

  • ​សូមរក្សាភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលកម្មវិធីចាប់ផ្តើម និងពេលធ្វើសមាធិ។

​Saat Mind — ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា

​In a time of uncertainty, Saat Mind brings our community together to breathe, reflect, and recharge. This evening gathering combines short inspirational talks from respected community and spiritual leaders with a guided group meditation designed to reduce anxiety, strengthen resilience, and restore collective calm.

​Expect music, national songs, a gentle guided meditation suitable for first-timers, and a closing reflection with practical takeaways you can use at home. Whether you come with friends, family, or on your own, Saat Mind is a peaceful space to reconnect with yourself and with others.

​Admission: Free (registration recommended).

​Doors open: 5:00 PM. Program begins: 6:30 PM.

​Date: Friday, November 27, 2026 • 6:30 PM

​Venue: Olympic Stadium, Phnom Penh

​(QR code will be sent to your email)

​Telegram group: https://t.me/+zqdeM-50GeZiMGU1

​Who should attend

​Students, professionals, families, spiritual seekers, and anyone seeking calm, connection, and emotional support.

​What to bring / Notes

  • ​Comfortable clothing and a small mat or towel (limited mats available on-site)

  • ​A small water bottle

  • ​Arrive early — seating arranged in a grid across the field

  • ​Respectful, quiet atmosphere during meditation

​Accessibility & Safety

  • ​Event is family-friendly and open to all ages.

  • ​Medical & safety teams on standby.

  • ​Please follow Security & Volunteer instructions for seating and evacuation routes.

Location
National Olympic Stadium
Charles de Gaulle Boulevard, រាជធានី​ភ្នំពេញ 12253, Cambodia
358 Going