

ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា
កម្មវិធីសមាធិ ‘’ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា’’ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៦ បង្កើតទម្លាប់ នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា
បង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំគ្នា សម្រាកពីការងារ ដកដង្ហើមឱ្យបានវែងៗ ស្តាប់អារម្មណ៍ខ្លួនឯង និងធ្វើអោយផ្លូវចិត្តរឹងមាំឡើងវិញ ក្នុងអំឡុងពេលដែរមនុស្សម្នាក់ៗ កំពុងតែរងនូវសម្ពាធពីមជ្ឈាដ្ឋានជុំវិញខ្លួន។
កម្មវិធីនេះ នឹងមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ពីសំណាក់អ្នកដឹកនាំសហគមន៍ ព្រមទាំងអ្នកមានបទពិសោធន៍ផ្នែកស្មារតី និងសាសនា។ ជាពិសេស អ្នកចូលរួមអាចសាកល្បងធ្វើសមាធិជាក្រុម ក្រោមការអប់រំចិត្ត ក្នុងគោលបំណងជួយបន្ធូរភាពតានតឹង កាត់បន្ថយការថប់អារម្មណ៍ ពង្រឹងស្មារតីឱ្យរឹងមាំ និងស្វែងរកភាពស្ងប់សុខក្នុងចិត្ត។
កម្មវិធីសមាធិមួយនេះ ពិតជាស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើម។លើសពីនេះទៅទៀត នៅចុងកម្មវិធី អ្នកក៏នឹងទទួលបាននូវគន្លឹះ និងវិធីសាស្ត្រងាយៗ ដែលអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនផងដែរ។
មិនថាអ្នកចូលរួមជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬមកតែម្នាក់ឯងក៏ដោយ ក្រុមការងារភ្នំពេញស្អាតតែងតែស្វាគមន៍អ្នកទាំងអស់គ្នាជានិច្ច។ នេះជាឱកាសមួយដើម្បីចំណាយពេលជាមួយខ្លួនឯង និងបង្កើតទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួន។
ការចូលរួម៖ ឥតគិតថ្លៃ (ណែនាំឱ្យចុះឈ្មោះជាមុន)។
អនុញ្ញាតអោយចូលម៉ោង៖ ៥:០០ ល្ងាច
កម្មវិធីចាប់ផ្តើមម៉ោង៖ ៦:៣០ ល្ងាច
កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច។
ទីតាំង៖ ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
(លេខកូដ QR សម្រាប់ចូលរួម នឹងផ្ញើទៅកាន់អ៊ីមែលរបស់អ្នកទាំងអស់គ្នា បន្ទាប់ពីចុះឈ្មោះរួចរាល់)
Telegram group: https://t.me/+zqdeM-50GeZiMGU1
តើអ្នកណាខ្លះអាចចូលរួមបាន?
កម្មវិធីនេះបើកអោយចូលរួមគ្រប់វ័យ ជាសិស្ស និស្សិត បុគ្គលិក ក្រុមគ្រួសារ អ្នកដែលចាប់អារម្មណ៍លើការថែទាំផ្លូវចិត្ត និងស្មារតី ព្រមទាំងអ្នកគ្រប់រូបដែលចង់ស្វែងរកភាពស្ងប់សុខក្នុងចិត្ត បង្កើតទំនាក់ទំនងល្អៗ និងទទួលបានការលើកទឹកចិត្តផ្លូវអារម្មណ៍។
អ្វីដែលគួរយកមកជាមួយ និងកំណត់សម្គាល់
សូមស្លៀកសម្លៀកបំពាក់សមរម្យ (អាវស)
យើងនឹងផ្តល់ជូនកម្រាលអង្គុយម្នាក់១ សម្រាប់សមាធិ (កម្រាលសម្រាប់អង្គុយមានចំនួនកំណត់)
សូមយកដបទឹកតូចមួយមកជាមួយ
សូមអញ្ជើញមកដល់ឱ្យបានមុនម៉ោង ដោយមានការរៀបចំកន្លែងអង្គុយស្ថិតនៅក្នុងទីលានបាល់ទាត់
សូមរក្សាភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលកម្មវិធីចាប់ផ្តើម និងពេលធ្វើសមាធិ។
Saat Mind — ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា
In a time of uncertainty, Saat Mind brings our community together to breathe, reflect, and recharge. This evening gathering combines short inspirational talks from respected community and spiritual leaders with a guided group meditation designed to reduce anxiety, strengthen resilience, and restore collective calm.
Expect music, national songs, a gentle guided meditation suitable for first-timers, and a closing reflection with practical takeaways you can use at home. Whether you come with friends, family, or on your own, Saat Mind is a peaceful space to reconnect with yourself and with others.
Admission: Free (registration recommended).
Doors open: 5:00 PM. Program begins: 6:30 PM.
Date: Friday, November 27, 2026 • 6:30 PM
Venue: Olympic Stadium, Phnom Penh
(QR code will be sent to your email)
Telegram group: https://t.me/+zqdeM-50GeZiMGU1
Who should attend
Students, professionals, families, spiritual seekers, and anyone seeking calm, connection, and emotional support.
What to bring / Notes
Comfortable clothing and a small mat or towel (limited mats available on-site)
A small water bottle
Arrive early — seating arranged in a grid across the field
Respectful, quiet atmosphere during meditation
Accessibility & Safety
Event is family-friendly and open to all ages.
Medical & safety teams on standby.
Please follow Security & Volunteer instructions for seating and evacuation routes.